ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនឪពុកចុងជាមន្ត្រីយោធា ពីបទសេពសន្ទវៈលើអនីតិជនជាកូនចុង

ខេត្តក្រចេះ ៖ យុវតីវ័យ អាយុទើបតែ១៧ឆ្នាំម្នាក់ បានរត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយបានអះអាងថា ឪពុកចុងរបស់ខ្លួន ដែលជាមន្រ្តីយោធា បានចាប់រំលោភរូបនាង។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានធ្វើការឃាត់ខ្លួនបុរសជា ឪពុកចុង ជាមន្ត្រីយោធារូបនោះ

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីកុមារីរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងក្រចេះ បានចុះទៅឃាត់ខ្លួន ជនសង្ស័យភ្លាមៗដែល ជនសង្ស័យនោះ មានឈ្មោះ សំ ហេង អាយុ៥០ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលជាមន្រ្តីយោធា នៅការិយាល័យទី២ នៃកងទ័ពជើងគោក។

ប្រជាពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានយើងថា ជនសង្ស័យ ជាមន្រ្ដីយោធាជាន់ខ្ពស់ម្នាក់នៅការិយាល័យទី២ នៃកងទ័ពជើងគោក និងជាមនុស្សមានមុខមាត់ក្នុងសង្គម ពិសេសនៅក្នុងក្រុងក្រចេះនេះ គឺមានគេស្គាល់ច្រើន ប៉ុន្តែបែរជាមកប្រព្រឹត្តរឿងដែលសង្គមស្អប់ខ្ពើមបែបនេះទៅវិញ។

ទោះយ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *