ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ០៣នាក់ កាប់ប្លន់យកម៉ូតូ ទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៥ ខែធ្នូបានចាប់ជនសង្ស័យ៣នាក់កាប់ប្លន់យកម៉ូតូបណ្ដាល របួសក្បាលធ្ងន់ធ្ងរនិងត្រៀមបញ្ជូនទៅតុលាការ។
ហេតុការណ៍នោះបានកើតឡើងនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៤ ខែធ្នូ។ មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់-ឈ្មោះ ប៉ែន ចិន អាយុ៣៨ឆ្នាំ-ឈ្មោះផាន ភក្ដី អាយុ៣២ឆ្នាំទាំង២នាក់នេះជាកម្មកររោងចក្រស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២និងឈ្មោះនៅ ស៊ីថា អាយុ៣៨ឆ្នាំនៅផ្ទះជួលសង្កាត់ចោមចៅទី១។
សមត្ថកិច្ចដកហូតកាំបិតបុ័ងតោ១-កាំបិតចុងស្រួច២-ដំបងដែក១ និងឧបករណ៍សម្រាប់កាច់សោម៉ូតូ១ឈុត។ចំណែកជនរងគ្រោះឈ្មោះសាត បូរី អាយុ១៩ឆ្នាំនៅភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលធ្ងន់ធ្ងរដេរជាច្រើនថ្នេរ។
មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូបពីផ្លាកលេខភ្នំពេញ1IC-1594 ចេញពីផ្ទះទៅរកទិញអីហូប។មកដល់កន្លែងខាងលើស្រាប់តែក្រុមជនសង្ស័យបានយកកាំបិតបុ័ងតោកាប់ក្បាលជនរងគ្រោះឱ្យរបួសធ្ងន់ធ្ងរ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចក៏ស្រាវជ្រាវចាប់បាន៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *