ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកគោរត់ឆ្លងផ្លូវ បណ្ដាលឲ្យគោងាប់ មនុស្សរងរបួសធ្ងន់

ស្វាយរៀង៖គោមួយក្បាលបានរត់ឆ្លងផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានបុកពេញទំហឹងបណ្តាលឱ្យគោនោះងាប់ភ្លាមៗរីឯមនុស្សសន្លប់ស្លូកស្លឹងរងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១៣ ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី៥ខែ ធ្នូ។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះអុន សំអ៊ន អាយុ២២ឆ្នាំ នៅភូមិស្វាយរំពារ ឃុំសង្កែ ស្រុករំដួលរងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ម៉ូតូម៉ាកហុងដា ផ្លាកលេខ ស្វាយរៀង1J-0132០ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ចំណែកគោដែលងាប់នោះសមត្ថកិច្ចរកមិនទាន់ឃើញម្ចាស់ដើម្បីឱ្យចូលខ្លួនមកដោះស្រាយនៅឡើយទេ។
មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូលើផ្លូវជាតិលេខ១៣ពីកើតទៅលិចស្រាប់តែមានគោមួយក្បាលបានរត់ឆ្លងផ្លូវបណ្ដាលឱ្យម៉ូតូបុកពេញទំហឹងតែម្តង។បន្ទាប់មកផ្នែកជំនាញចរាចរណ៍ចុះវាស់វែងយកម៉ូតូនិងគោទៅទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *