ព័ត៌មានសន្តិសុខសង្គម

បើកបរប្រើល្បឿនលឿនបុករះរថយន្តនិងម៉ូតូខូចខាតជាច្រើនគ្រឿង

ភ្នំពេញ៖រថយន្តឡិចស៊ីសRX330ត្រូវអ្នកបើកបរប្រើល្បឿនលឿនបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅម៉ោងជាង៨យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មាន បុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តឡិចស៊ីស RX330 ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស២គ្រឿង និងម៉ូតូផាស្អេប១គ្រឿងនៅតាមផ្លូវ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
បន្ទាប់ពីកើតហេតុរថយន្តនេះបានព្យាយាមបើករត់ក៏ជ្រុលទៅបុករថយន្តព្រូស១គ្រឿងទៀត កំពុងឈប់រង់ចាំស្តុបម្តុំកងរាជអាវុធហត្ថក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។នៅក្នុងហេតុការណ៍មិនបណ្តាលឱ្យមានអ្នករងគ្រោះថ្នាក់ទេ។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះតំណាងភាគីរថយន្តបង្កម៉ាកឡិចស៊ីស RX330 ចេញមុខដោះស្រាយ ជាមួយភាគីរងគ្រោះ។ដោយមិនចង់មានរឿងវែងឆ្ងាយ ខាងរថយន្តបង្ក បានចេញសំណងទៅឲ្យភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *