ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយរថយន្តបណ្ដាលឲ្យមានអ្នកស្លាប់០៣នាក់នៅស្រុកសំបូរ

ក្រចេះ៖រថយន្ដសាំយ៉ុងដឹកឈើ បុកជាមួយរថយន្ដម៉ាហ៊ីយ៉ាន់ដាយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៣នាក់ នៅត្រង់ភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២១ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុ គ្មានផ្លាកលេខ អ្នកបើកបរដោយឈ្មោះ កង រតនា ភេទប្រុស អាយុ ២១ឆ្នាំនៅ ស្រុកសំបូរ ខេត្តក្រចេះ។ រួមដំណើរឈ្មោះ សុខ ថាល់ ភេទប្រុស អាយុ ២៨,ឈ្មោះ សោម ផល្លា ភេទប្រុស អាយុ ១៨ឆ្នាំ ។
ប្រភពដដែលបានបន្តថា៖រថយន្តនេះ បានបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ុនដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3033 អ្នកបើកបរឈ្មោះ ជា សុជាតិបានរត់គេចខ្លួន)ភេទ ប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ករណីនេះបណ្ដាលឱ្យ អ្នកបើកបររថយន្ដសាំងយ៉ុងបានស្លាប់ ។
ជនរងគ្រោះឈ្មោះ កង រតនា អ្នកបើកបររថយន្តសាំយ៉ុង ស្លាប់។ឈ្មោះ សុខ ថាល់ អ្នករួមដំណើរជាមួយរថយន្តសាំងយ៉ុង ស្លាប់ ។ឈ្មោះ សោម ផល្លា អ្នករួមដំណើរជាមួយរថយន្តសាំងយ៉ុងស្លាប់ ។ បច្ចុប្បន្ន រថយន្តខូចខាតធ្ងន់ទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *