ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ប ន្ទាប់ពីកាប់លើម្ចាស់កងជាច្រើនដាវ

ភ្នំពេញ៖ជនសង្ស័យម្នាក់ដែលបានកាប់ទៅលើម្ចាស់កង់ជាច្រើនដាវបណ្តាលឱ្យរងរបួសធ្ងន់រួចព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចចាប់បាន។
អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យបានចូលទៅលួចកង់នៅជិតបន្ទប់ជួលរួចយកទៅលាក់ទុកនៅផ្ទះគេទុកចោលមួយកន្លែង។ម្ចាស់កង់ទៅឃើញក៏យកកង់មកវិញស្រាប់តែជនសង្ស័យបានទាញដាវកាប់ទៅលើម្ចាស់កង់ជាច្រើនដាវបណ្តាលឱ្យរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពី រសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ ។បុរសរងគ្រោះមានឈ្មោះ ឈុំសុភា អាយុ៣៦ ឆ្នាំស្នាក់នៅ កន្លែងកើតហេតុ។ចំណែកជនដៃដល់អាយុជាង៣០ឆ្នាំមិនស្គាល់ឈ្មោះខ្លួនឯងទំនងញៀនថ្នាំ។
ក្រោយមកសមត្ថកិច្ចខណ្ឌមានជ័យចុះទៅចាប់ជននេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីបញ្ជូនទៅនគរបាលខណ្ឌដង្កោចាត់ការបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *