កណ្ដាល៖នគរបាលក្រុងតាខ្មៅបានចាប់ជនសង្ស័យម្នាក់ករណីរំលោភក្មេងស្រីអាយុ១១ឆ្នាំបានសម្រេចជាច្រើនដងក្រោយមកត្រូវម្តាយក្មេងរងគ្រោះប្តឹងសមត្ថកិច្ច។
នគរបាលប៉ុស្តិ៍ចាប់ខ្លួនបុរសនេះនៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ ដែលករណីរំលោភសេពសន្ថវៈបានប្រព្រឹត្តឡើងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មកម្លេះនៅបន្ទប់ជួល ស្ថិតក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល។ក្មេងរងគ្រោះអាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៣ ។ចំណែកជនសង្ស័យ អាយុ៣២ឆ្នាំ ។
កន្លងមក ក្មេងស្រីរងគ្រោះតែងតែឡើងទៅលេងបន្ទប់ជួលជាន់ទីមួយជាមួយប្អូនតូចរបស់ខ្លួនអាយុជាង២ឆ្នាំដូចសព្វមួយដង ។នៅថ្ងៃទី១ ខែកក្កដា ត្រូវជនសង្ស័យបានឡើងទៅតាម រួចចាប់អូសដៃក្មេងស្រីរងគ្រោះយកទៅចាប់បង្ខំរួមភេទរហូតបានសម្រេច។
ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះរំលោភជាបន្តបន្ទាប់បានសម្រចទាំងអស់ចំនួន៥ដង ។ដោយមានការសង្ស័យឃើញកូនមានសភាពស្លេកស្លាំងម្តាយក្មេងរងគ្រោះបានសួរដេញដោលកូនស្រីរងគ្រោះ ទើបដឹងរឿង ក៏បានដាក់ពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះចាប់ខ្លួនជនសង្ស័យមកសួរនាំនិងបញ្ជូនបន្ត ៕