ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យបានឆេះបំផ្លាញផ្ទះ៣ល្វែង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖អគ្គភ័យបានកើតឡើងនៅផ្ទះលេខ៤៤J៣ភូមិត្រពាំងល្វា២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យនៅម៉ោងជិត១ថ្ងៃថ្ងៃទី១៦ ខែធ្នូបំផ្លាញផ្ទះអស់៣ល្វែង។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ: លី ឃុនអាយុ៤០ឆ្នាំមុខរបរ: លក់គ្រឿងសោ្នរ ។ មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី។ផ្ទះលែ្វងទំហំ ៤ម៉ែត្រគុណ១៦ម៉ែត្រខូចខាតសម្ភារក្នុងផ្ទះអស់១លែ្វង និងរាលដាលដល់ផ្ទះ២ល្វែងទៀតបណ្តាលឱ្យរងការខូចខាតទាំងស្រុង។សកត្ថកិច្ចមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ។
ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។កម្លាំងអន្តរាគមន៍បាន ប្រើប្រាស់ រថយន្ត អគ្គិភ័យចំនួន ២២គ្រឿងប្រើទឹកអស់ ៤៤រថយន្តភ្លើងរលត់នៅថ្ងៃដដែល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *