ភ្នំពេញ៖បុរសម្នាក់បើករថយន្ដព្រូសក្នុងល្បឿនលឿនគេចពីផាស្អេបជ្រុលទៅបុក របងការដ្ឋានបណ្ដាលឱ្យក្រឡាប់ផ្ងារកង់តែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
ករណីបង្កការភ្ញាក់ផ្អើលនេះនៅតាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញកាលពីម៉ោង៤ទៀបភ្លឺចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ដំបូងមានបុរសម្នាក់ បើករថយន្តម៉ាកព្រូសផ្លាកលេខ ភ្នំពេញ2BE-4278 ពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងកើតហេតុ រថយន្តនេះបានគេចផាស្អេបក៏ទៅបុកចូលរបងការដ្ឋាន ដែលកំពុងតែសាងសង់ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារកង់តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេរួចអ្នកបើកបរបានគេចខ្លួនបាត់។
សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្ទូចរថយន្តនោះទៅទុកដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕