តាកែវ៖យុវជនម្នាក់បានសាកថ្មទូរស័ព្ទរួចចុចលេងបណ្តើរក៏ឆ្លងចរន្តភ្លើងឆក់បណ្តាលឱ្យម្ចាស់ទូរស័ព្ទរូបនោះស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅភូមិថ្មីឃុំរនាមស្រុកទ្រាំងខេត្តតាកែវកាលពីរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២១។
ក្រុមគ្រួសារបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះអៀនចាន់នាងភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិឃុំកើតហេតុ។ការស្លាប់នេះបង្កពីជនរងគ្រោះបានយកទូរស័ព្ទសាកថ្មបណ្តើរចុចលេងបណ្តើរបណ្តាលឱ្យឆ្លងចរន្តភ្លើងឆក់ស្លាប់មួយរំពេចដោយសង្រោ្គះមិនទាន់។ក្រោយពេលកើតហេតុសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន៕