ព័ត៌មានជាតិ

មួយគ្រួសារមានសមាជិក៤នាក់ នាំគ្នាហូបផ្សិតព្រៃបណ្ដាលឲ្យពុល

 

ព្រះសីហនុ៖មួយគ្រួសារមានសមាជិក៤នាក់នាំគ្នាហូបផ្សិតព្រៃច្រឡំថាជាផ្សិតកាជោបណ្តាលឱ្យពុលតែអាជ្ញាធរដឹកយកសង្គ្រោះទាន់។ករណីនេះកើតនៅភូមិព្រែកទាល់ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពី ថ្ងៃទី២០ខែមេសាឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ ជនដែលពុលផ្សិតឈ្មោះអៃសះ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយ,ឈ្មោះតេះហ្សើបៀតភេទប្រុសអាយុ២៤ឆ្នាំជាកូនបង្កើត,ឈ្មោះតេះហាហ្វីសភេទប្រុសអាយុ៣២ឆ្នាំត្រូវកូនបង្កើត,ឈ្មោះសុះកើរីយ៉ាស់ភេទស្រីអាយុ១៨ឆ្នាំមុខរបរមេផ្ទះជាកូនប្រសារ។

ប្រភពដដែលបានបន្តថា៖គ្រួសារនេះបានបរិភោគផ្សិតដែលកូនប្រុសដកមកពីភ្នំដោយគិតថាជាផ្សិតកាជោទើបយកមកចំអិនហូប។ក្រោយពីបរិភោគរួចភ្លាមៗក៏មានអាការៈវិលមុខឈឺក្បាលនិងក្អួតចង្អោរទាំងអស់គ្នាតែម្តង។ជនរងគ្រោះបានបញ្ជូនទៅមន្ទីរព្យាបាលនៅពេទ្យខេត្តកំពតភ្លាមៗហើយបើតាមរបាយការណ៍ចុងក្រោយឱ្យដឹងថាជនរងគ្រោះបានធូរស្បើយឡើងវិញអស់ហើយមិនមានគ្រោះថ្នាក់ដល់ជីវិតទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *