បាត់ដំបង៖ខ្យល់កន្ត្រាក់បានបោកបក់លាយឡំជាមួយភ្លៀងមួយមេយ៉ាងខ្លាំងបង្កឱ្យផ្ទះពលរដ្ឋខូចខាតជាច្រើនខ្នងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ពេលអាកាសធាតុប្រែប្រួលខ្យល់បោកបក់និងធ្លាក់ភ្លៀងខ្លាំងបានធ្វើឱ្យលំនៅស្ថានពលរដ្ឋខូចខាតធ្ងន់ធ្ងរចំនួន៦ខ្នង។ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
គ្រោះធម្មជាតិនោះបានប៉ះពាល់ប៉ើងរបើកដំបូលស័ង្កសី ព្រមទាំងក្បឿងជាច្រើននៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ចំពោះមុខមន្ត្រីមូលដ្ឋានកំពុងប្រមូលទូរលេខ និងទំហំនៃការខូចខាតបន្ថែមទៀតដើម្បីសាខាកាកបាទក្រហមខេត្តផ្តល់ជំនួយសង្គ្រោះបឋម៕