ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់បានស្លាប់ ដោយសាររថយន្តសណ្ដោងកិនពីលើ

កំពត៖ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីរថយន្តសណ្តោងបើកប៉ះដៃចង្កូតម៉ូតូហើយស្ត្រីរូបនោះខ្ទាតចូលក្រោមរថយន្តកំពុងមានល្បឿនលឿន។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូកាលពីល្ងាចថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២។មន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តសណ្តោង និងម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់បានស្លាប់ភ្លាមៗ។
ស្ត្រីដែលបានស្លាប់ឈ្មោះលី ទៀន អាយុ ៥៧ឆ្នាំនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។មុនហេតុការណ៍កើតឡើងគេឃើញស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកអ៊ែរប្លែដ ពីជើងទៅត្បូង។ពេលបម្រុងឡើងស្ពាន ស្រាប់តែមានរថយន្តសណ្តោងមកពីក្រោយព្យាយាមបើកជែង។
ចៃដន្យរថយន្តបានប៉ះជាមួយដៃចង្កូតបណ្តាលឱ្យម៉ូតូដួល ហើយអ្នកបើកបរខ្ទាតចូលទៅក្រោមរថយន្តក៏កិនស្លាប់តែម្តង។បន្ទាប់មកអ្នកបើកបរបានរត់គេចបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *