ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មករដាច់ចង្កូតក្រឡាប់ធ្លាក់ស្រែកម្មការីនី៥នាក់រងរបួស

ស្វាយរៀង៖រថយន្តដឹកកម្មកររោងចក្រពេលបើកបរបានដាច់ចង្កូតបណ្តាលឱ្យក្រឡាប់ធ្លាក់ស្រែកម្មការិនីរងរបួស៥នាក់បានរងបួសក្នុងចំណោម៥០នាក់។ហេតុការណ៍នេះបានកើតឡើងនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្នគរបាលក្រុងបាវិតបានឱ្យដឹងថា៖ កម្មការិនីដែលរងរបួស៖ឈ្មោះ ហឿ គឹមឡៃ អាយុ២៩ឆ្នាំ,ឈ្មោះពៅ សាវី អាយុ៣៩ឆ្នាំ។ឈ្មោះហួយ ចាន់ថន ភេទស្រីអាយុ៣៧ឆ្នាំ ឈ្មោះ ឡុង ធីដា, អាយុ១៩ឆ្នាំ ។ឈ្មោះ ម៉ៅ ប៊ុន្នី អាយុ៣៤ឆ្នាំ, ទាំង៥នាក់ជាកម្មការិនីរោងចក្រជីហ្វា រស់នៅភូមិដចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ចំណែកអ្នកបើកបររថយន្តឈ្មោះជា ផារី ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។បន្ទាប់ពីកើតហេតុលោកលឹមសៀងហេង អភិបាលក្រុងបាវិតក៏បានចុះទៅដល់មន្ទីរពេទ្យនិងសួរសុខទុក្ខកម្មការិនីព្រមទាំងយកថវិការបស់លោកអភិបាលខេត្តស្វាយរៀង ឧបត្ថម្ភក្នុងម្នាក់ៗ១០ ម៉ឺនរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *