ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន០៥នាក់នចំណោមជាង១០០នាក់ បើកបរមានសារធាតុគ្រឿងញៀន

បាត់ដំបង៖កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួន៥នាក់ ពេលបើកបរមានសារជាតិគ្រឿងញៀន។ករណីត្រួតពិនិត្យស្ថិតតាមផ្លូវក្នុងភូមិអង់ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាអភិបាលខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចខេត្តនិងក្រុង បានដាក់គោលដៅត្រួតពិនិត្យតាមផ្លូវរកអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀន។កម្លាំងបានឃាត់រថយន្តចំនួន៤២គ្រឿងមនុស្ស៤២នាក់ និងម៉ូតូ៦៦គ្រឿង មនុស្ស៦៦នាក់ដើម្បីត្រួតពិនិត្យ។

ក្នុងនោះបានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបានចំនួន១០៨នាក់។សមត្ថកិច្ចបានរកឃើញអ្នកបើកបរម៉ូតូក្រោមឥទ្ធិពលគ្រឿងញៀនចំនួន៥នាក់ ហើយបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *