ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូបត់ឆ្លងផ្លូវក៍មានរថយន្តម៉ាកfordមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បើកយ៉ាងលឿនមកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតតាមរថយន្តហើយស្លាប់ភ្លាមស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពី នៅមុខផ្សាទំនើប ខេម៉ល ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោង១១:៤០នាទីយប់ថ្ងៃទី២១ខែឧសយប់ខថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៤ដែលពេលនេះសមត្ថត្ថកិច្ចរកចាប់រថយន្តបង្កនោះ ។
សមត្ថកិច្ចបានឱ្យដឹងថាបុរសដែលស្លាប់ឈ្មោះ ហ៊ន សាវន រជាកម្មករ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។
មុនកើតហេតុគេឃើញ បុរសជនរងគ្រោះបានបើកម៉ូតូម៉ាក ហុងដាWAVEពណ៌ខ្មៅមួយគ្រឿងពាក់ស្ផ្លផ្លាកលេខ ស្ទឹងត្រែង 1A-4973ចេញពីផ្លូវបេតុងរួចបត់ឆ្លងតាមបណ្តោយផ្លូវចោមចៅ ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក Ford ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បើកដបើកតាមផ្លូវវេងស្រេងពីកើតាតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងខ្ទាតទៅចិញ្ចើមផ្លូវចំណែកបុរសរងគ្រោះបានអូសតាមរថយន្តបោកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ រួចធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯរថយន្តបង្កសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជហ្រាវតាមចាប់យកមកចាត់ការតាមច្បាប់៕