ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារ ករណីលួចរថយន្ត

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី១៣ ខែឧសភានេះបានឃុំខ្លួនជនជាប់ចោទ២នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីលួចរថយន្តម៉ាកកូរ៉ូឡានៅខណ្ឌចម្ការមន។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះនី ម៉ាឡា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានសារធាតុញៀន។ឈ្មោះស៊ីន ដាវីត អាយុ៣៣ឆ្នាំនៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចម្ការមន មានសារធាតុញៀន។ចំណែកស្ត្រីម្ចាស់រថយន្តឈ្មោះ ឡាង ស្រីមួយ អាយុ២៨ឆ្នាំជាបុគ្គលិកអង្គការមួយនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចដកហូតវត្ថុតាងររថយន្ត១ គ្រឿងម៉ាក COROLLA ផ្លាកលេខ ភ្នំពេញ 2J-2504ជារបស់ជនរងគ្រោះ, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ផ្លាកលេខតាកែវ1A-4856៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *