ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកផាស្អេបនិងម៉ូតូ អូសជាច្រើនម៉ែត្រនៅឆ្នេរកន្ទុយនាគ

ខេត្តព្រះសីហនុ៖បុរសចិនម្នាក់បើករថយន្តLexus GS300 ទៅបុកផាស្អេបនិងម៉ូតូ១គ្រឿងទៀតរួចអូសជាច្រើនម៉ែត្រធ្វើឱ្យខូចខាតយ៉ាងដំណំតែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរនៅម្តុំឆ្នេរកន្ទុយនាគ សង្កាត់លេខ៣ ក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី១៨ ខែមករា។
មុនកើតហេតុរថយន្ត Lexus GS300 ពណ៌ខ្មៅផ្លាកលេខភ្នំពេញ2Y-1878 បើកបរដោយជនជាតិចិនម្នាក់មានទិសដៅពីសណ្ឋាគារឆ្នេរសុខាស្របជាមួយផាស្អេប។មកដល់កន្លែងខាងលើក៏បុកផាស្អេបពីក្រោយពេញទំហឹងរួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតហើយអូសជាច្រើនម៉ែត្រឡើងលើខឿនមាត់ឆ្នេរបង្កខួចខាតយ៉ាងដំណំ។
ចំណែករថយន្តជ្រុលទៅបុកកំផែងឆ្នេរបណ្តាលឱ្យខ្ទេចខ្ទីផ្នែកខាងមុខតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយមកនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះពិនិត្យវាស់វែងនិងយកមធ្យោបាយទាំង៣គ្រឿងទៅទុកនៅអធិការដ្ឋានដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *