ភ្នំពេញ៖ជាងម៉ូតូបានកាប់លើជាងកាត់សក់ចំនួន២កាំបិតឱ្យរងរបួសព្រោះរឿងឌឺដងគ្នាត្រូវនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី១ ចាប់ដាក់ខ្នោះម្នាក់និងម្នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យ។
នគរបាលបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែឧសភា នៅក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ កម្លាំងបានចាប់វ៉ៃខ្នោះជនដៃដល់ម្នាក់រឿងយកកាំបិតកាប់គេឱ្យរបួស។ចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យភា្លមៗដែរ។
ជនសង្ស័យឈ្មោះ ជី ទូច អាយុ៤៨ឆ្នាំជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះលេខ ២២១ ផ្លូវលេខ ៥ ភូមិ ៣ សង្កាត់ច្រើនចំរេះទី ១ ខណ្ឌឫស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះ សៀ ផានិត អាយុ២០ឆ្នាំជាងកាត់សក់ មានទីលំនៅភូមិគោហ៊េ ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួសរយះប្រអប់ដៃធ្ងន់ធ្ងរ។ស្នាក់នៅជិតគ្នា។ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតមានកាំបិតផ្គាក់១។
បន្ទាប់មកកម្លាំងនគរបាលខណ្ឌបានចាប់បុរសដែលកាប់គេរួចកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕