ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមជនដៃដល់៣នាក់ ពីបទវាយនេះជន២នាក់ ឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្ដាល៖នគរបាលបានចាប់ក្រុមជនដៃដល់៣នាក់ក្នុងចំណោមបក្ខពួក១០នាក់បន្ទាប់ពីពួកគេបានវាយនិងយកដុំថ្មគប់ទៅលើយុវជន២នាក់បណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។សមត្ថកិច្ចចាប់ខ្លួនក្រុមនេះនៅកំណាត់ផ្លូវជាតិលេខ៤ក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖យុវជនរងគ្រោះ២នាក់ឈ្មោះ មុតឧត្តម អាយុ១៨ឆ្នាំ បានស្លាប់,ឈ្មោះ ឌី សម្បត្តិអាយុ១៦ឆ្នាំរងរបួស។ទាំងពីរនាក់នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។ចំណែកក្រុមជនសង្ស័យមានគ្នា១០នាក់ឈ្មោះ កើត អៀងកាន់ដុំថ្ម,ឈ្មោះសំសោភា ហៅភា អ្នកបើកម៉ូតូ,ឈ្មោះ ហេង រ៉ាយុទ្ធ,ឈ្មោះ រស់ វិរៈ រត់គេចខ្លួន។
ឈ្មោះ ប៊ិន សុធិ ហៅតុង អាយុ១៦ឆ្នាំគេចខ្លួន,ឈ្មោះ ឌី អ្នកបើកម៉ូតូ គេចខ្លួន,ឈ្មោះខ្ននអាយុ១៦ឆ្នាំគេចខ្លួន,ឈ្មោះ និតកាន់ដុំថ្មគេចខ្លួន,ឈ្មោះ វី គេចខ្លួននិងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណអ្នកកាន់ដុំថ្ម។
មន្ត្រីបន្តថា៖មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នា ចេញពីផ្ទះ។ ស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូ៥គ្រឿងដេញតាមពីក្រោយនិងយកដុំថ្មគប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបាននាំគ្នាជិះម៉ូតូគេចខ្លួន។
ពេលនោះជនសង្ស័យនឹងបក្ខពួកក៏បត់ម៉ូតូដេញតាមពីក្រោយទៀតបានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះឈ្មោះ ឌី សម្បត្តិចំក្បាល និងយកដុំថ្មគប់ចំមុខជនរងគ្រោះឈ្មោះមុត ឧត្ដមបណ្ដាលជនរងគ្រោះដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយនៅចិញ្ចើមផ្លូវជាតិលេខ៤ ហើយឈ្មោះមុត ឧត្ដម ស្លាប់។ឯឈ្មោះ ឌី សម្បត្តិ រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *