ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំបុករះខូចរថយន្ត,ម៉ូតូ,ផ្ទះនិងតូបលក់ឥវ៉ាន់រងការខូចខាតធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖រថយន្តធំម៉ាកហ៊ីយ៉ានដាយដាច់ហ្វ្រាំងជ្រុលបុករះរថយន្តម៉ូតូ២គ្រឿង,និងបន្តបុកចូលផ្ទះអ្នកភូមិបណ្តាលឱ្យរងការខូចខាតសម្ភារជាច្រើន។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ៥៨ ស្ថិតក្នុងភូមិជោគជ័យ ឃុំ អូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពី ល្ងាចថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្ដធំម៉ាកហ៊ីយ៉ានដាយពាក់ផ្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ។រថយន្ដក៏រេចង្កូតទៅបុករថយន្ដម៉ាកកាម៉ារីផ្លាកលេខ.ត.7863 ភ.ព2 ច្រាសទិសគ្នាអ្នកបើកបរឈ្មោះអូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ ។
រថយន្តខូចខាតចំហៀងខាងឆ្វេង ហើយមិនទាន់អស់ល្បឿន បានបន្តទៅបុកកន្លែងដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ ពណ៌ខ្មៅ ឈប់ចាក់សាំង ម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ និងម៉ូតូមួយគ្រឿងទៀត ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-6649 ឈប់ទុកមុខផ្ទះ ។រថយន្តបានបន្តបុកផ្ទះពលរដ្ឋ រងខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះ ឃុន ខុម អាយុ៤៦ឆ្នាំ និងផ្ទះឈ្មោះ ទេព សុខុ ម អាយុ២៥ឆ្នាំ ។
ក្រោយកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់។ចំពោះវត្ថុតាងទាំងអស់ ក្រោយពីវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *