ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់អ្នកបើករថយន្ត បុកមនុស្សស្លាប់២នាក់

កំពង់ស្ពឺ៖សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្តបុកម៉ូតូឱ្យមនុស្ស២នាក់ស្លាប់នៅតាមផ្លូវជាតិលេខ៤នៅម្តុំ ភូមិស្លា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៣ ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកណ្តាល 1AA-3048បើកបរដោយឈ្មោះ រិន រាជ អាយុ ២៤ឆ្នាំ។រូបគេនៅភូមិគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ឌុបមនុស្សម្នាក់ឈ្មោះ រឿន ឆៃ អាយុ ២៦ឆ្នាំ។ម៉ូតូនេះ បើកពីកើតទៅលិច ក៏មានរថយន្តមិនស្គាល់ម៉ាកបានបើកមក បុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសទាំងពីរនាក់ស្លាប់តែម្តង។ក្រោយបង្កគ្រោះថ្នាក់រថយន្តបានបើករត់បាត់។
ក្រោយកើតហេតុមន្ត្រីផ្នែកចរាចរណ៍បានចុះយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិ៍ស។ចំពោះរថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់អ្នកបើកបរយកមកទទួលខុសត្រូវចំពោះករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *