ព័ត៌មានសន្តិសុខសង្គម

និពន្ធនាយកគេហទំព័រមួយចងអង្រឹងដេក រលំបង្គោលចំក្បាលស្លាប់ភ្លាម

កំពង់ធំ៖បុរសម្នាក់ជានិពន្ធនាយកគេហទំព័រមួយ បានចងអង្រឹងដេកស្រាប់តែបាក់រលំបង្គោលឈើបោកចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅត្រង់ផ្លូវព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២ ខែមីនា។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះឡុច រ៉ែន អាយុ៥៥ឆ្នាំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុមានតួនាទីជានិពន្ធនាយកអង្គភាពគេហទំព័រ“ស្ពានសន្តិភាព”។ប្រពន្ធឈ្មោះយ៉ែម ចន្ធី អាយុ៦៤ឆ្នាំនៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្ត្រីដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះបានយកអង្រឹងទៅចងនៅទីធ្លាជិតផ្ទះ។ពេលចងអង្រឹងរួចដេកមួយសន្ទុះ ស្រាប់តែបាក់បង្គោលឈើបោកចំក្បាល បណ្តាលឱ្យបុរសរូបនោះស្លាប់មួយរំពច។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *