ព័ត៌មានសន្តិសុខសង្គម

រំដោះជនជាតិថៃជាង៦០នាក់ ចេញពីកាស៊ីណូ ឱ្យសមត្ថកិច្ចថៃវិញ

បន្ទាយមានជ័យ៖កម្លាំងកម្ពុជាបានរំដោះថៃជាង៦០នាក់ដែលថៅកែល្បែងអនឡាញជនជាតិចិនក្រុងប៉ោយប៉ែតបានបង្ខាំងខុសច្បាប់ប្រគល់ឱ្យសមត្ថកិច្ចថៃវិញ។
មន្ត្រីបានឱ្យដឹងថា ក្រោយពីកម្លាំងកម្ពុជារំដោះជនជាតិថៃជាង៦០នាក់បានហើយក៏បានប្រគល់ពួកគេទាំងប្រុស-ស្រីជាង៦០នាក់ ទៅភាគីថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីថ្ងៃទី១៥ វិច្ឆិកា២០២១។
មន្ត្រីដដែលបានបន្តថា ក្រុមនេះត្រូវក្រុមជួញដូរមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់និងលក់បន្តទៅថៅកែអនឡាញជនជាតិចិនផ្សេង។លើសពីនេះទៀតបើក្រុមជនរងគ្រោះចង់ត្រឡប់ទៅប្រទេសថៃវិញត្រូវយកលុយមកលស់ក្នុងម្នាក់ចាប់ពី៣០.០០០-៥០.០០០បាត។ក្រោយពីរំដោះបានជនជាតិថៃទាំងអស់នោះត្រូវបានកម្លាំងកម្ពុជាប្រគល់ជូនសមត្ថកិច្ចថៃវិញនៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *