ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូបុរសម្នាក់បាក់ជើងម្ខាង ស្ត្រីអ្នកបើកបរដើរចូលផ្ទះធ្វើព្រងើយ

ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្តម៉ាកតូយូតា Prius ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង។រីឯស្ត្រីអ្នកបើកបររថយន្តបានដើរចូលផ្ទះធ្វើប្រងើយ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញស្ត្រីម្នាក់បើករថយន្តម៉ាកPrius ផ្លាកលេខ ភ្នំពេញ 2AR-4546 តាមផ្លូវបេតុងពីលិចទៅកើត។មកដល់កន្លែងខាងរថយន្តបានបត់ក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខព្រៃវែង 1W-0744 បណ្តាលឱ្យដួលបាក់ជើងម្ខាងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តនិងម៉ូតូរងខូចខាតយ៉ាងដំណំ។
ក្រោយពីកើតហេតុស្ត្រីអ្នកបើកបររថយន្តនោះបានដើរចូលផ្ទះរបស់ខ្លួន។មួយសន្ទុះក៏មានក្រុមគ្រួសារចេញមកជជែកយកត្រូវរៀងៗខ្លួន។តែមិនមានលទ្ធផលត្រូវសមត្ថកិច្ចចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *