ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកជ្រូក បើកលឿងដល់ផ្លូវកោង ជ្រុលធ្លាក់ចូលប្រឡាយទឹក

ស្វាយរៀង៖រថយន្តដឹកជ្រូកបានបើកយ៉ាងលឿនដល់ផ្លូវកោងក៏ជ្រុលធ្លាក់ចូលប្រឡាយទឹកតែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅត្រង់ផ្លូវកែងខាងមុខខ្លោងទ្វាវត្តពពែតចាស់ ស្ថិតនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៨ ធ្នូឆ្នាំ២០២២។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងប្រភេទ១បាំងកន្លះដឹកសត្វជ្រូករស់ពីដេប៉ូឃុំតាសួស ស្រុកស្វាយជ្រំទៅដាក់នៅដេប៉ូស្រុករមាសហែក។ពេលត្រឡប់មកវិញបើកលើថ្នល់ជាតិលេខ១សង្ស័យតៃកុងងោកបើកក្នុងល្បឿនលឿនផងនោះមកដល់ផ្លូវកោងយកចង្កូតមិនទាន់បណ្តាលឱ្យធ្លាក់ចូលក្នុងប្រឡាយទឹកតែម្តង។ក្រោយកើតហេតុកណ្តាលអធ្រាត្រអ្នកបើកបរនិងអ្នករួមដំណើរបានបើកទ្វារររថយន្តចេញទាំងការតក់ស្លុតបំផុត។លុះព្រឹកឡើងទើបសមត្ថកិច្ចចុះមកពិនិត្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *