ប៉ៃលិន៖កម្លាំងនគរបាលខេត្តប៉ៃលិនចាប់បាន៤នាក់ពេលមានរបួសខណៈក្មេងទំនើង២ក្រុមមានគ្នា៨នាក់ប្រើកាំបិតដេញកាប់គ្នាហើយ៤នាក់ទៀតបានរត់គេចខ្លួន។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីហិង្សាបង្កពីទំនាស់ពាក្យសម្ដីបន្តិចបន្តួចរហូតមានរបួសស្នាមនោះដោយក្រុមក្មេងទំនើងកាប់គ្នាទៅវិញទៅមកនៅម្តុំដីឡូត៍មួយក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ខេត្តប៉ៃលិនកាលពីយប់ថ្ងៃទី៧ ខែធ្នូ ។
ក្រុមក្មេងប្រុសទំនើង២ក្រុមមានគ្នាចំនួន៨នាក់ម្ខាង៤នាក់-ឈ្មោះសុខ ចាន់តារា-ឈ្មោះសាក់ ភារ៉ា-ឈ្មោះសាក់សំរិត-ឈ្មោះវ៉ាន់ទុំ-ឈ្មោះភ័ក្រ-ឈ្មោះផាន់ទី-ឈ្មោះហេង-និងឈ្មោះរក្សា។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នារួចកម្លាំងនគរបាលខេត្តនិងនគរបាលក្រុងបានចុះឃាត់ខ្លួនបាន៤នាក់ក្នុងនោះម្នាក់ៗរងរបួសធ្ងន់ដឹកយកទៅមន្ទីរពេទ្យ។ចំណែក៤នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់អស់។បច្ចុប្បន្នកម្លាំងជំនាញបានតាមចាប់ក្រុមទំនើង៤នាក់ដែលរត់គេចខ្លួននោះយកមកអនុវត្តតាមច្បាប់៕