ព័ត៌មានសន្តិសុខសង្គម

ចាប់ជនដៃដល់ម្នាក់ ពីបទរំលោភសម្លាប់ក្មេងស្រី រួចយកសពទៅបោះចោលក្នុងទឹកត្រពាំង

ឧត្តរមានជ័យ៖ពលរដ្ឋបានឃើញសាកសពអណ្តែតទឹកនៅម្តុំត្រពាំងតាឌួងក្នុងភូមិរលំវែងឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានរាយការណ៍ប្រាប់សមត្ថកិច្ចកាលល្ងាចថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។
កម្លាំងនគរបាលបន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងនគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតាជនរងគ្រោះមានឈ្មោះ ងួយសុណី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
តាមការបំភ្លឺពីឪពុក-ម្តាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ។លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ បានប្រាប់មេភូមិ និងអ្នកជិតខាងឱ្យជួយរក រហូតដល់ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ទើបឃើញសពស្លាប់ក្នុងត្រពាំងតែម្តង ។
បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា និងឈានដល់ចាប់ជនសង្ស័យឈ្មោះ អឿម សារី ហៅស្រ៊ី អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ក្រោយសាកសួរជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសព ទៅបោះចោលក្នុងត្រពាំង ដែលមានព្រៃស្តុក។
រីឯកង់របស់ជនរងគ្រោះ យកទៅទំលាក់ចូលក្នុងអូរ ចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ ។បច្ចុប្នន្នជនសង្ស័យត្រូវកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *