ព័ត៌មានសន្តិសុខសង្គម

រថយន្តបានបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យសិស្ស០២នាក់ស្លាប់

 

ព្រះវិហារ៖រថយន្តបានបើកបុកអ្នកជិះម៉ូតូបណ្ដាលឱ្យសិស្ស២នាក់បានស្លាប់នៅលើផ្លូវជាតិលេខ៦៤ចន្លោះគីឡូម៉ែត្រលេខ៨១និង៨២ក្នុងភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖មានករណីគ្រោះថ្នាក់ចររាចរណ៍ដោយមានរថយន្តម៉ាក toyota ហៃយ៉ាស់ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខរតនគិរី2C.3616បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ2010ផ្លាកលេខសៀមរាប1G.6274បណ្តាលឱ្យសិស្សពីរនាក់បានស្លាប់។ជនរងគ្រោះទាំង២នាក់រស់នៅអូរច្រាបភូមិគូលែនត្បូងឃុំគូលែនត្បូង។

មន្ត្រីដដែលបានបន្តថា៖ជនរងគ្រោះឈ្មោះសៀនសុភ័ក្រភេទស្រីអាយុ១៤ឆ្នាំបានស្លាប់នៅនឹងកន្លែង។ជនរងគ្រោះម្នាក់ទៀតឈ្មោះចនម៉ាណាភេទប្រុសអាយុ៩ឆ្នាំមុខរបរសិស្សបានស្លាប់នៅពេលដឹកទៅមន្ទីរពេទ្យដល់ពាក់កណ្ដាលផ្លូវ។ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។វត្ថុតាងកម្លាំងនបាលចរាចរណ៍ស្រុកគូលែនបានអនុវត្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *