ព័ត៌មានសន្តិសុខសង្គម

ចោរលួចរឺម៉កម៉ូតូពីខណ្ឌសែនសុខ បើករត់ពលរដ្ឋចាប់បាននៅខណ្ឌមានជ័យ

ភ្នំពេញ៖ជនសង្ស័យ២នាក់បានលួចម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្សារត្រពាំងឈូកស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខបើករត់ត្រូវពលរដ្ឋចាប់បាននៅខណ្ឌមានជ័យ។ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១។
ប្រជាពលរដ្ឋនៅផ្លូវសូឡាស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យបានស្ទាក់ចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ច។បន្ទាប់មកសមត្ថកិច្ចបានយកជនសង្ស័យទាំង២នាក់ប្រគល់ឱ្យខាងខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *