ព័ត៌មានសន្តិសុខសង្គម

ម្ចាស់កសិដ្ឋានដើរហាត់ប្រាណ ធ្លាក់ចូលអាងក្រពើចិញ្ចឹម ត្រូវក្រពើខាំស្លាប់

សៀមរាប៖បុរសជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំមួយនៅខេត្តសៀមរាប ពេលដើរហាត់ប្រាណបានរអិលជើងធ្លាក់ចូលក្នុងអាង បណ្តាលឱ្យក្រពើខាំត្របាក់ខ្ទេចខ្លួនរហូតស្លាប់។
សត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ឈ្មោះ លួន ណាំ អាយុ៧ឆ្នាំនៅភូមិពោធិ៍បន្ទាយជ័យ ក្រុង/ខេត្តសៀមរាប។មុនកើតហេតុកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី២៦ ខែឧសភាបុរសរងគ្រោះបានដើរហាត់ប្រាណ ក៏បានរអិលជើងធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួនចិញ្ចឹម បណ្តាលឱ្យក្រពើព្រួតគ្នាខាំប្រហារ ខ្ទេចខ្លួនដាច់ជើងនិងដៃទាំង២រហូតស្លាប់តែម្តង។
មន្ត្រីដដែលបានបន្តថា លោកលួន ណាំជាប្រធានសមាគមចិញ្ចឹមក្រពើហើយក៏ជាមនុស្សម្នាក់ មានកិត្តិយសខ្ពង់ខ្ពស់គួរសម្យនៅក្រុងសៀមរាប។ក្នុងនោះលោកបានជួយកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ យ៉ាងច្រើនសម្រាប់សង្គមជាតិនាពេលកន្លងមក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *