ព័ត៌មានសន្តិសុខសង្គម

ខឹងប្រពន្ធមិនព្រមជានាវិញ មកលោតទឹកលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន តែមិនស្លាប់ព្រោះចេះហែលទឹក

ភ្នំពេញ៖បុរសម្នាក់បានឈ្លោះប្រកែក ជាមួយប្រពន្ធរហូតឈានដល់ការលែងលះគ្នាជាច្រើនខែ។ប៉ុន្តែអាចដោយសារតែនឹកអាល័យ ប្រពន្ធសាច់ខ្ចីពេកក៏សុំជានាគ្នាវិញ តែប្រពន្ធមិនព្រម ស្រាប់តែបុរសនោះ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាតែមិនស្លាប់ ព្រោះចេះហែលទឹក។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅលើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១៦ខែមករា។


អ្នកធ្វើដំណើរដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា PCX ផ្លាកលេខកណ្តាល1AD-1313 ជិះម្នាក់ឯងឡើងលើស្ពាន។ពេលជិះមកដល់កណ្តាលស្ពាន ក៏ទុកម៉ូតូចោលនិងស្បែកជើង រួចលោតចុះទៅក្នុងទន្លេតែម្តង។
មួយសន្ទុះក្រោយមកបុរសប៉ងធ្វើអត្តឃាតចេះហែលទឹក ហើយមានអ្នកនេសាទនៅជិតនោះ ក៏ចេញទូកទៅជួយសង្គ្រោះឡើងលើទូក រួចយកប្រគល់ឱ្យសមត្ថកិច្ចនាំទៅសាកសួរ។


បុរសរូបនោះបាននិយាយថា ខ្លួនមានវិបត្តិក្នុងគ្រួសារដោយលែងលះ ជាមួយប្រពន្ធជិតមួយឆ្នាំមកហើយ។តែដោយនឹកប្រពន្ធពេកសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធប្រកែកមិនព្រម ក៏ជិះម៉ូតូមកលោតទឹកដើម្បីបញ្ចប់ជីវិត។ក្រោយមកសមត្ថកិច្ចក៏បាន ណែនាំនិងទាក់ទងរកសាច់ញាតិឱ្យមកទទួលយកទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *