ព័ត៌មានសន្តិសុខសង្គម

ឡានទំនើបម៉ាក Jeep បានបុកម៉ូតូអូសជាច្រើនម៉ែត្រ ធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាម រីឯតៃកុងរត់បាត់

 

ភ្នំពេញ៖រថយន្តទំនើបម៉ាកJeep បានបុកម៉ូតូត្រង់ផ្លូវបែក៤ រួចអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេច ហើយតៃកុងបានរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍នេះនៅតាមផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះសៀង គឹម ហុង អាយុ២៩ឆ្នាំស្នាក់នៅ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។មុនកើតហេតុរថយន្តទំនើបម៉ាកJeep ២គ្រឿង១គ្រឿងផ្លាកលេខភ្នំពេញ2CB-9963 ។មួយគ្រឿងទៀតមិនចាំផ្លាកលេខ បានបើកតាមផ្លូវលេខ៣១៧ ពីជើងទៅត្បូងក្នុងល្បឿនលឿន។

មកដល់ផ្លូវបែកបួនស្រាប់តែរថយន្តJeep ផ្លាកលេខភ្នំពេញ2CB-9963 បានបុកម៉ូតូហុងដា click ផ្លាកលេខភ្នំពេញ1DF-5396 ពេញទំហឹង។រថយន្តក៏បានកិនមនុស្សនិងម៉ូតូ ដែលជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រ ធ្វើឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ភ្លាម។

ប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កហេតុមានមនុស្ស៣ទៅ៤នាក់បានចុះមកមើលជនរងគ្រោះមួយសន្ទុះ និងរថយន្តJeep ១គ្រឿងទៀតបានឈប់ចាំ។ ក្រោយមកបុរសទាំង៣-៤នាក់នោះក៏ឡើងជិះរថយន្តJeep ១គ្រឿងទៀតដែលរង់ចាំចេញទៅបាត់។

ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យវាស់វែង ហើយយករថយន្តនិងម៉ូតូទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ហើយបន្តស្រាវជ្រាវរកតៃកុងនិងរថយន្តបង្កយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *