ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ត្រូវទ្វាររបងវត្តទឹកថ្លារលំសង្កត់ពីលើបណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ស្ត្រីម្នាក់បានដើរចេញពីវត្តមកបើកទ្វារឱ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូល ស្រាប់តែទ្វារដួលរលំសង្កត់ពីលើបណ្ដាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅក្លោងទ្វារវត្តទឹកថ្លា ជាប់ផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។
លោកហួរម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះដានីហៅស្រីវ៉ាន់អាយុ៣៣ឆ្នាំស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាអ្នកវេចខ្ចប់សាកសព។លោកអធិការបានឱ្យដឹងទៀតថា៖មុនកើតហេតុមានបុរសបរទេសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកពាក់ផ្លាកលេខភ្នំពេញ1IP-2901មកឈប់នៅមុខខ្លោងទ្វារវត្តទឹកថ្លានៅទីតាំងកើតហេតុ។
មួយសន្ទុះក្រោយមកក៏ឃើញស្ត្រីរងគ្រោះបានដើរចេញពីក្នុងវត្តមកបើកទ្វារដើម្បីឱ្យបុរសជន បរទេសជិះម៉ូតូចូល។ពេលស្ត្រីរងគ្រោះបើកទ្វាររួចហើយបុរសជនបរទេសមិនទាន់នាំគ្នាចូលក្នុងវត្តនោះទេដោយអង្គុយនិយាយលេងមួយសន្ទុះ ។
ក្រោយមកស្ត្រីរងគ្រោះនិងបុរស បរទេស ដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារបិទ។ ស្រាប់តែទ្វារដួលរលំសង្កត់ពីលើជនរងគ្រោះទាំងកំរោលបណ្ដាលឱ្យបែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះ ។ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *