កំពង់ចាម៖ លោកអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២ ខែឧសភាឆ្នាំ២០២២បានអញ្ជើញចូលរួម ក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវការ អាគារ សិក្សា អាគារ រដ្ឋបាល។ជាមួយនោះប្រគេន – ប្រគល់សញ្ញាបត្រ ជូនសមណ និស្សិត និស្សិត ថ្នាក់ បរិញ្ញាបត្រ នៃ ពុទ្ធិក សាកលវិទ្យាល័យ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ក្រោម អធិបតីភាពឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ា ណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ពិធីនេះប្រព្រឹត្តទៅនៅវត្ត សុទស្សនារាមជ្រោយ ថ្ម សង្កាត់ បឹង កុក ក្រុង កំពង់ចាម។
លោកអ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម បានថ្លែងថា វត្តមាន ឧ ត្ត ម សេនីយ៍ ឯក ហ៊ុន ម៉ា ណែ ត នាឱកាស នេះ ពិតជា បង្ហាញ នូវ ការ លើកទឹកចិត្ត និង ការយកចិត្តទុកដាក់ ដល់ សមណ និស្សិត និង និស្សិត ក្រីក្រ ដែល មិនមាន លទ្ធភាព ទៅ សិក្សានៅសាលា ឯកជន។ វា ក៏ ជាការ គិតគូ ពី សំណាក់ រាជរដ្ឋាភិបាល ក ម្ពុ ជា ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត រប ស់ស ម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែនផងដែរ ។
គុណបំណាច់ ដ៏ ថ្លៃថ្លា របស់ សម្ដេច តេ ជោ បានការ ពារ និង ស្រោចស្រង់ អាយុជីវិត ប្រជាជន កម្ពុជា ពី ជំងឺ ដ៏ មហា ប្រល័យ កូ វីដ -១៩ បាន ញ៉ាំង ចិត្ត ឱ្យ យើងទាំងអស់គ្នា ដឹងគុណ ជានិច្ច ចំពោះ ការគិតគូរ ពី សំណាក់ សម្តេច ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ហើយប្តេជ្ញា គាំទ្រ សម្តេច អគ្គមហាសេនាបតី ហ៊ុនសែន ជា នាយករដ្ឋមន្ដ្រី អាណា ត្តិ ទី ៧ និង អាណត្តិ ក្រោយៗ ទៀត ដើម្បីឱ្យ សម្តេច តេ ជោ បន្ត ដឹកនាំ នាវា កម្ពុជា ឆ្ពោះទៅរក វ ឌ្ឍ ភាពរុងរឿង បន្ថែមទៀត ៕