ព័ត៌មានសន្តិសុខសង្គម

ចាប់បានជនសង្ស័យសម្លាប់អ្នកទិញអេតចាយ៤ថ្ងៃមុន

ព្រះវិហារ៖កម្លាំងអាវុធហត្ថកាលពីរសៀលថ្ងៃទី១១ ខែឧសភាចាប់ជនសង្ស័យបានហើយករណីកាប់សម្លាប់បុរសអ្នកទិញអេតចាយម្នាក់ចំនួន៥កាំបិតខ្វែវឱ្យស្លាប់កាលពី៤ថ្ងៃមុន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២២មានឃាតកម្មមួយបានកើតឡើងក្នុងភូមិមហាផល ឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ ហើយឃាតកបានរត់គេចខ្លួន។បន្ទាប់ពីនោះកម្លាំងអាវុធហត្ថបានចុះស្រាវជ្រាវចំនួន៤ថ្ងៃក្រោយទើបឈានដល់ការចាប់ជនដៃដល់ឈ្មោះមុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។
ជនសង្ស័យបានប្រើកាំបិតខ្វែវកាប់ឈ្មោះ ទុយ ទឺ អាយុ២៣ឆ្នាំ នៅភូមិស្លាករ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមកស្នាក់នៅខេត្តព្រះវិហារ ជាអ្នកដើរទិញអេតចាយ។កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនល្មើសនៅម្តុំវាលស្រែ ជិតជើងភ្នំត្បែងមានជ័យក្នុងភូមិមហាផលខេត្តព្រះវិហារ ។
នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កដឹកអេតចាយក្នុងភូមិខាងលើ។មកដល់មុខផ្ទះជនសង្ស័យបានឈប់ម៉ូតូ អង្គុយហូបចំណី ក៏ស្រាប់តែជនដៃដល់កាន់កាប់បិតខ្វែវទៅកាប់លើជនរងគ្រោះចំនួន៥កាំបិតរហូតដល់ស្លាប់។ជនសង្ស័យជាមនុស្សសរសៃប្រសាទបានប្រើថ្នាំជំងឺនេះជាប្រចាំ។ជនសង្ស័យត្រូវបាននាំខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *