ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់របួសធ្ងន់

កោះកុង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានបុកគ្នាបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់នៅលើផ្លូវលេខ១៤៨៣ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលកាលពីរសៀលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២។
មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដោយរថយន្ត ម៉ាកស្តារិចផ្លាកលេខបាត់ដំបង 2A-8535 បើកបរដោយឈ្មោះ សុះ អីសា អាយុ៥៣ឆ្នាំនៅ ភូមិស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុង។
ចំណែកម៉ូតូម៉ាកToday បើកបរដោយឈ្មោះ នូ សីហា អាយុ១៣ឆ្នាំនៅភូមិឃុំខាងលើរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។មូលហេតុរថយន្តគេចពីមនុស្សដើរឆ្លងផ្លូវ ជ្រុលបុកជាមួយម៉ូតូតែម្តង។ក្រោយពីកើតហេតុរថយន្តនិងម៉ូតូផ្នែកជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *