ព័ត៌មានសន្តិសុខសង្គម

ចាប់ក្មេងទំនើង៩នាក់ កាន់ដាវនិងកាំបិតដេញកាប់គ្នាពេញផ្លូវ

កំពត៖កម្លាំងនគរបាលស្រុកអង្គរជ័យបានចាប់ក្មេងទំនើងចំនួន៩នាក់ដែលប្រដាប់ដោយដាវនិងកាំបិតដេញកាប់គ្នាពេញផ្លូវសាធារណៈ។
មន្ត្រីនគរបាលស្រុកអង្គរជ័យបានឱ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត កាលពីល្ងាចថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២។ជាមួយនោះចាប់បាន ក្មេងទំនើងពីរក្រុមចំនួន៩នាក់មានទាំងវត្ថុតាងដាវនិងកាំបិតផង។
ក្រុមទាំង២នេះមានគ្នា៩នាក់នេះ-ឈ្មោះគឺនវណ្ណៈ-ឈ្មោះត្រយសុភី-ឈ្មោះនឿនសុផេង-ឈ្មោះឡូតផល្លា-ឈ្មោះគិត ដាផេង-ឈ្មោះសុំសម្បត្តិ-ឈ្មោះផឹមសំបូរ-ឈ្មោះទី សៀវភិញ-និងឈ្មោះហ៊ាន វ៉ាន់ឆ័យ។ពួកគេជាសិស្សរស់នៅស្រុកបន្ទាយមាសខេត្តកំពត។ពេលនេះក្មេងទំនើងខាងលើត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *