ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូប៉ះគ្នាដួល បុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួស

កំពត៖ម៉ូតូបើកទាក់ដៃចង្កូតគ្នាបានដួលបណ្តាលឱ្យបុរសម្នាក់ស្លាប់និងភាគីម្ខាងទៀតជាស្ត្រីរងរបួសនៅភូមិដំណាក់កន្ទួតឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាចកាលពីល្ងាចថ្ងៃទី១៥ ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា មានម៉ូតូពីរគ្រឿងបើកទាក់ដៃចង្កូតគ្នាក៏ដួលពេលធ្វើដំណើរស្របទិសគ្នាបណ្តាលឱ្យបុរសម្នាក់បានស្លាប់ និងស្រ្តីម្នាក់ទៀតរងរបួស។មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូតាមផ្លូវជាតិលេខ១៣៥ដោយល្បឿនលឿនពីត្បូងទៅជើង។
ម៉ូតូនេះបានព្យាយាមវ៉ាជែងម៉ូតូមួយគ្រឿងទៀតដែលបើកបរដោយស្ត្រីម្នាក់ស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួលទាំងសង។ពេលអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញភាគីខាងបុរសបានស្លាប់។ ចំណែកភាគីខាងស្ត្រី រងរបួសដោយ បានពាក់មួកសុវត្ថិភាព។
បុរសដែលស្លាប់ឈ្មោះលេង ធូ អាយុ ៤៨ឆ្នាំនិងឈ្មោះតិប សាផាត អាយុ ៦៣ឆ្នាំ។ អ្នកទាំង២មានទីលំនៅក្នុងភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *