មណ្ឌលគិរី៖ភ្លើងដែលកើតពីការឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យឆាបឆេះផ្ទះពលរដ្ឋជាជនជាតិដើមភាគតិចភ្នងចំនួនមួយខ្នងនិងទ្រព្យសម្បត្តិអស់គ្មានសល់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែមីនា នៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋជាជនជាតិដើមភាគតិចភ្នងចំនួនមួយខ្នង។ផ្ទះដែលឆេះមានទំហំ១២ម៉ែត្រគុណ១៦ម៉ែត្រធ្វើអំពីឈើប្រក់ស៊ីប្រូស៊ីម៉ង់ត៍។
ម្ចាស់ផ្ទះនេះឈ្មោះញ៉ារ៉ាកឡាំ អាយុ ៥០ឆ្នាំជនជាតិភ្នងប្រពន្ធឈ្មោះក្លើ តេប អាយុ៤៧ឆ្នាំ ជនជាតិភ្នងមានកូនចំនួន៥នាក់ក្នុងបន្ទុក។ភ្លើងបានឆេះបំផ្លាញផ្ទះនិងខូចខាតទ្រព្យសម្បត្តិមាន ខ្សែកមាសទម្ងន់៥ជី-ក្រវិលមាស១គូទម្ងន់១ជី-ជញ្ជៀន១វង់ទម្ងន់១ជី-លុយខ្មែរចំនួន ២.០០០.០០០រៀល-លុយដុល្លារ២០០ដុល្លារ-គ្រែបេងចំនួន៤-តុ១និងទូកញ្ចក់១អស់គ្មានសល់។
ក្នុងហេតុការណ៍នោះនគរបាលស្រុកពេជ្រាដា បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបាញ់ ទឹកអស់២រថយន្តទើបភ្លើងរលត់ទាំងស្រុង៕