ព័ត៌មានសន្តិសុខសង្គម

អាគារថ្មីនៃទីបញ្ជាការអាវុធហត្ថខេត្ត តំលៃជាង៦០ ម៉ឺនដុល្លារត្រូវបានបញ្ចុះបឋមសិលាសាងសង់

ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៦ខែកក្តដា ឆ្នាំ២០២២ អគារនៃទីបញ្ជាការថ្មីអាវុធហត្ថខេត្តព្រះវិហារដែលមានតម្លៃជាង៦០ម៉ឺន ត្រូវបាន បញ្ចុះបឋមសីលាសាងសង់។ពិធីនេះក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សៅ សុខាអគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។លោក ឡុង សុវណ្ណ ប្រធានក្រុមព្រឹក្សាខេត្ត។

របាយការណ៍របស់លោកកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានឱ្យដឹងថា អគារនៃទីបញ្ជាការថ្មីកំពុងរៀបចំសាងសង់នេះ មានទំហំ១១ម៉ែត្រ គុណ៥៦ម៉ែត្រកម្ពស់៣ជាន់ ប្រើរយៈពេលសាងសង់៣៦ខែ ចំណាយថវិការសាងសង់ចំនួន៦៥ម៉ឺនដុល្លារដោយមិនទាន់គិតចំណាយលើការបំពាក់សម្ភារការិយាល័យនៅឡើយទេ។ក្នុងនោះលោក សៅ សុខា បានចូលរួមចំណែកចំនួន១០ម៉ឺនដុល្លារ។
លោកកង សៅគុណ បានបន្តថា អគារទីបញ្ជាការថ្មីនេះសង់លើផ្ទៃដីជាង៣ហិកតា បានធ្វើរបងថ្មព័ទ្ឋជុំវិញខ្លោងទ្វា អគារប្រចាំការ អគារទទួលភ្ញៀវ បន្ទប់ទឹក និងបង្គន់អនាម័យចាក់សាប ចំណាយថវិកាកសាងអស់រាប់ពាន់លានរៀលទៀត។

នាយឧត្តមសេនិយ៍ សៅ សុខា បានថ្លែងការកោតសរសើរនឹងថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារដែលបានខិតខំអនុវត្តន៍បទបញ្ជាបានយ៉ាងល្អប្រសើរ
ក្នុងការបំពេញតួនាទីនឹងភារកិច្ចជូនជាតិមាតុភូមិ។ កន្លងមកអាវុធហត្ថបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិដោយខុសច្បាប់ ដោយបានសហការជាមួយមន្ទីរជំនាញនឹងអាជ្ញាធរមូលដ្ឋាន ទទួលបានលទ្ឋផលជោគជ័យជូនអង្គភាពក៏ដូចជូនជាតិទាំងមូលផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *