ព័ត៌មានសន្តិសុខសង្គម

ទំនងស្រវឹង បើករថយន្តបុកឡើងកល់លើរបាំងថ្មចែកផ្លូវ

ភ្នំពេញ៖បុរសម្នាក់ទំនងស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនក៏ជ្រុលបុកឡើងគងលើរបាំងចែកផ្លូវកល់ជាប់នៅលើថ្មនោះ។ហេតុការណ៍នេះបានកើតឡើងនៅម្តុំស្តុបស្ថានទូតចិនតាម ផ្លូវម៉ៅសេទុង សង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកងកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូ ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តម៉ាក Toyota Hilux ផ្លាកលេខភ្នំពេញ2BV 1797 តាមផ្លូវម៉ៅសេទុងពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏រេចង្កូតជ្រុលទៅបុកឡើងរបាំងចែកផ្លូវហើយកល់ជាប់នៅលើថ្ននោះបណ្តាលឱ្យបាក់បែកខូចខាតអស់២កង់និងអ្នកបើករថយន្តហាក់មានសភាពមិនប្រក្រតី។តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ។
បន្ទាប់មកសមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *