ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យប្រើកាំបិតចាក់ស្ត្រីម្នាក់ ឲ្យរបួសធ្ងន់ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលស្រុកអង្គស្នួលកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូនេះបានចាប់ជនសង្ស័យករណីប្រើកាំបិតចុងស្រួចចាក់ស្ត្រីម្នាក់ឱ្យរងរបួសធ្ងន់ធ្ងរនិងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបានកើតឡើងនៅបន្ទប់ជួល ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២។ជនសង្ស័យ-ឈ្មោះ មាស សុវណ្ណ អាយុ៣៦ឆ្នាំអ្នករត់ម៉ូតូឌុបស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។រីឯស្ត្រីរងគ្រោះ-ឈ្មោះ ហ៊ឹម សុផាអាយុ៣៦ឆ្នាំជាកម្មការនីរោងចក្រ ស្នាក់នៅភូមិ ឃុំជាមួយគ្នា។នាងរងរបួសលើផ្ទៃមុខ-ដៃខាងឆ្វេងជាច្រើនកន្លែង និងចំទ្រូងខាងស្ដាំដេរចំនួន៥០ថ្នេរ។វត្ថុតាងចាប់បន-កូនកាំបិតចុងស្រួច១។
មុនកើតហេតុជនសង្ស័យបានតាមសុំស្រឡាញ់ស្ត្រីរងគ្រោះជាច្រើនលើក១ឆ្នាំមកហើយតែនាងបានបដិសេធរហូត។នៅថ្ងៃទី២៩ ខែធ្នូជនសង្ស័យបានព្យាយាមតាមសុំស្រឡាញ់នាងទៀតតែនាងព្យាយាមគេចចេញ។ជនសង្ស័យក៏បានយកកាំបិតចុងស្រួចចូលក្នុងបន្ទប់ហើយចាក់ស្ត្រីរងគ្រោះឱ្យរបួសជាច្រើនកន្លែងរួចគេចខ្លួន។ក្រោយមកកម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជួនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *