ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងសមត្តកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្នុងកិច្ចប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ មានការសម្របសម្រួលនិតីវិធីដោយលោក លឹមប៊ុន សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លាចំនួន ០១ថង់។ យោងការសួរនាំ កម្លាំងយើងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០៣នាក់ (ជនជាត់ថៃ០៥នាក់) ១.ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ
៤.ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥.ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រៅពីនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន​៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបាន ឃាត់ខ្លួនយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *