ព័ត៌មានសន្តិសុខសង្គម

រថយន្តលឿនបុកខឿនរង្វង់មូល បន្តបុកដើមត្នោត បណ្ដាលឲ្យខ្ទេចខ្ទីផ្នែកខាងមុខ

ភ្នំពេញ៖តៃកុងទំនងស្រវឹងបានបើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងជ្រុលបុកខឿនផ្លូវរួចឡើងលើសួនរង្វង់មូលហើយបន្តទៅបុកដើមត្នោតបណ្ដាលឱ្យរថយន្តខ្ទេចខ្ទីផ្នែកខាងមុខ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦A ត្រង់រង្វង់មូលព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២។
ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2AQ-3277 មានបុរសរួមដំណើរ២នាក់តែកុងសង្ស័យស្រវឹងបានបើកយ៉ាងលឿនតាមផ្លូវជាតិលេខ៦A ពីកើតទៅលិច។មកដល់ផ្លូវកោងក៏បានជ្រុលបុកខឿនផ្លូវឡើងលើរង្វង់មូលព្រហ្មរួចបន្តបុកដើមត្នោតពេញទំហឹងបណ្ដាលឱ្យថយន្តខូចកំណាត់មុខស្ទើរតែទាំងស្រុង។តែមិនមានគ្រោះថ្នាក់ដល់ជីវិតអ្នកបើកបរនិងមនុស្សឯទៀតទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *