ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកផាស្អេបពេញទំហឹង បណ្ដាលឲ្យក្រឡាប់ បុរសម្នាក់រងរបួសធ្ងន់

កណ្តាល៖រថយន្តម៉ាកFord បានបុកផាស្អេបពេញទំហឹងបណ្តាលឱ្យក្រឡាប់បុរសម្នាក់រងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្កាលកាលពីយប់ថ្ងៃទី១២ ខែតុលា។សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក Ford ផ្លាកលេខភ្នំពេញ2BL-4136 បើកតាមផ្លូវលេខ២១។មកដល់កន្លែងខាងលើ បានបុកផាស្អេបផ្លាកលេខកណ្តាល 1AE-6326 ពេញទំហឹងក្រឡាប់បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់។
ភ្លាមនោះតៃកុងរថយន្តបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅទីនោះ ។ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះយករថយន្តនិងផាស្អេបទៅរក្សាទុកបណ្តោះអាសន្ន នៅនគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនដោះស្រាយពេលក្រោយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *