ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បុរសម្នាក់វាយប្រពន្ធមួយខ្សែក្រវ៉ាត់ រយះក្បាលរបួសធ្ងន់

ភ្នំពេញ៖សមត្ថកិច្ចចាប់បុរសម្នាក់ពីបទយកខ្សែក្រវ៉ាត់វាយប្រពន្ធឱ្យរយះក្បាលរងរបួសធ្ងន់នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី១២ ខែ តុលា។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ យឹប យោម អាយុ៤១ឆ្នាំរស់នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដោយ ប្តីប្រពន្ធនោះតែងតែមានជម្លោះជាមួយគ្នាជាញឹកញាប់។
មុនកើតហេតុពេលប្តីមកពីធ្វើការដល់ផ្ទះស្រាប់តែឮសំឡេងជេរគ្នាទៅវិញទៅមកហើយប្រពន្ធស្រែកហៅអ្នកជិតខាងឱ្យជួយ។ភ្លាមៗនោះបងប្អូនជិតខាងបាននាំគ្នាទៅមើលឃើញប្រពន្ធរយះក្បាលហូរឈាមស្រោចខ្លួនទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យទៅចាប់បុរសជាប្តីតែម្តង។ចំណែកស្រ្ដីរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១ ជួយបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។
បុរសជាប្តីបានឱ្យដឹងថា មូលហេតុរូបគាត់ចេញពីធ្វើការហត់មកដល់ផ្ទះឃើញប្រពន្ធកំពុងផឹកស្រាស្រវឹងហើយបានជេរលើរូបគាត់ទើបគាត់ទប់កំហឹងមិនបានក៏យកខ្សែក្រវ៉ាត់វាយតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *