ព័ត៌មានសន្តិសុខសង្គម

ឆេះរោងស្តុកកម្ទេចកំណាត់ និងស្តុកអេតចាយបំផ្លាញទ្រព្យសម្បត្តិជាច្រើន

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះរោងស្តុកកម្ទេចកំណាត់ និងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងអាជ្ញាធរចុះជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅផ្លូវលំ ក្នុងភូមិអូកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២។គ្រោះមហន្តរាយនោះសមត្ថកិច្ចបានចេញរថយន្តបង្កានិងពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗចំនួន៣គ្រឿង រួមជាមួយរថយន្តអង្គភាព៧១១ កងពលតូចលេខ៧០មកចំនួន៤គ្រឿងទៀតបាញ់ពន្លត់ជាបន្តបន្ទាប់។
ករណីអគ្គិភ័យឆាបឆេះនេះ គឺបានប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់ ចំនួន៧គ្រឿង ទើបភ្លើងរលត់ទៅវិញទាំងស្រុង ដោយមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។តែមូលហេតុពីការបង្កនិងទំហ៊ំនៃការខូចខាតផ្នែកជំនាញកំពុងបន្តស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *