ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលក់សត្វព្រៃ ដកហូតសាច់ជ្រូកព្រៃ និងសាច់ឈ្លូស

ភ្នំពេញ៖កម្លាំងចម្រុះចុះបង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងនៅក្រោយសាលាខណ្ឌដង្កោ ដោយដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូសមួយចំនួន។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ២០២២កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃនៃរដ្ឋបាលព្រៃឈើជាមួយខណ្ឌរដ្ឋបាលភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស។សមត្ថកិច្ច បានចុះឆែកឆេរនិងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដោយដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូសមួយចំនួន។
មុនឈានដល់ការបង្ក្រាបកម្លាំងចម្រុះបានស្រាវជ្រាវរហូតកំណត់ច្បាស់ទីតាំងនេះពិតជាមានលួចលក់សត្វព្រៃទើបចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រស់ចំនួនជាង៥គីឡូក្រាមនិងសាច់សត្វឈ្លូស១០គីឡូក្រាម ។បន្ទាប់មកសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំម្ចាស់ទីតាំងនិងពិន័យទៅតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *