ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលអោយប្ដីនិងប្រពន្ធស្លាប់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖រថយន្តនិងម៉ូតូបានបុកគ្នាបណ្តាលឱ្យប្តីនិងប្រពន្ធស្លាប់នៅលើផ្លូវជាតិលេខ៥ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក Hyundai ផ្លាកលេខ ភ្នំពេញ3F-5773 អ្នកបើកបរឈ្មោះផេង វិច្ឆិកាអាយុ២៤ឆ្នាំ រស់នៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានរត់គេចខ្លួនបាត់។
រថយន្តនេះបើកលើផ្លូវដីក្រហមពីកើតទៅលិច។មកដល់ផ្លូវជាតិលេខ៥ក៏បុកជាមួយម៉ូតូម៉ាកហុងដាផ្លាកលេខ កំពង់ឆ្នាំង1J-6751 អ្នកបើកបរឈ្មោះម៉ាត់អ៊ី សារអាយុ២៦ឆ្នាំខ្មែរអីស្លាម នៅភូមិអូររូង ខេត្តកំពង់ឆ្នាំង។ស្ត្រីរួមដំណើរឈ្មោះសេង សុធា អាយុ២៩ឆ្នាំជាប្រពន្ធបើកលើផ្លូវជាតិលេខ៥បណ្ដាលឱ្យស្លាប់ទាំង២នាក់។
ក្រោយកើតហេតុនគរបាលបានចុះវាស់វែងរួចយករថយន្តបង្កនិងទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកំពង់ត្រឡាចដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *